យើងធ្វើសកម្មភាព
ដោយផ្អែកលើយុទ្ធសាស្ត្រ
ចុចលើរូបភាពគំរូណាមួយ ដើម្បីចូលទៅកាន់ព័ត៌មានលម្អិត
វេទិកា
Platform
VERYWORDS កំពុងដំណើរការវេទិកាអាជីវកម្ម POPLE Platform ដែ លនេះជាមធ្យោបាយមួយសម្រាប់ក្រុមហ៊ុន ឬបុគ្គលឯកជន អាចចូលរួមចំនែកក្នុងសកម្មភាពនៃការកាត់បន្ថយកាបូនសកម្ម។ POPLE មានឆន្ទៈ និងបំណងគាំទ្រលើការបង្កើតវប្បកម្មអព្យាក្រឹតកាបូនដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលឯកជន ព្រមទាំងក្រុមហ៊ុនផងដែរ ដោយតាមរយៈវេទិកាពាណិជ្ជកម្មកាបូនស្ម័គ្រចិត្ត និងវេទិកាសកម្មភាពកាត់បន្ថយកាបូនស្ម័គ្រចិត្ត សម្រាប់យុគសម័យអព្យាក្រឹតកាបូន។
ការប្រឹក្សា
ការប្រឹក្សាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ
យើងផ្តល់ការប្រឹក្សាលើគោលការអភិវឌ្ឍន៍ និងការបង្កើតយុទ្ធសាស្រ្ត សម្រាប់រយៈពេលមធ្យម ដល់រយៈពេលវែង
ដើម្បីអោយរដ្ឋាភិបាល និងក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ឋអាចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងក៏ផ្តល់ការប្រឹក្សាអំពីប្រសិទ្ធភាពថាមពល ការគ្រប់គ្រងថាមពល និងការគ្រប់គ្រងបរិស្ថាន ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងស្រុក និងអន្តរជាតិ។
e-Mobility R&D & Production
កាស្រាវជ្រាវអភិវឌ្ឍន៍ និងផលិតកម្មយាន្តយន្តអគ្គីសនី
ជាជំហានឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន, VERYWORDS ស្រាវជ្រាវអភិវឌ្ឍន៍បង្កើត និង
ផលិតភាពយាន្តយន្តអគ្គីសនី ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវឱកាសដើម្បីកាត់បន្ថយកាបូន។
លើសពីនេះ យើងផ្តល់នូវអាគុយលីចូម-អ៊ីយ៉ុង ដែលអាចអោយអ្នកបើកបរយាន្តយន្តប្រកបដោយផាសុខភាព
ជាមួយនឹងបច្ចេកវិទ្យាផ្លាស់ប្តូរអាគុយនៅស្ថានីយ៍ភ្លាមៗ ដើម្បីធានាបាននូវភាពងាយស្រួលរហ័ស និងសុវត្តិភាពសម្រាប់អ្នកប្រើប្រាស់។
(*ចុចដើម្បីមើលលក្ខណៈពិសេសរបស់ម៉ូដែល។ )
Reuse & Recycling
បច្ចេកវិទ្យាប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ
បច្ចុប្បន្ននេះ ដោយសារទីផ្សារថ្មលីចូម-អ៊ីយ៉ុងមានការរីកចម្រើនខ្លាំង
ដូចនេះការចោលសំណល់អាគុយដែលសល់អាយុកាលទាប
ក្រោមស្តង់ដា(SoH) បានបង្កជាបញ្ហាមួយផងដែរ។
VERYWORDS គម្រោងនឹងបង្កើតទីតាំងមជ្ឈមណ្ឌលកែច្នៃអាគុយឡើងវិញ
ដើម្បីជំរុញអោយមានសង្គមអព្យាក្រឹតកាបូន តាមរយៈការប្រើប្រាស់អាគុយបន្ទាប់បន្សំ
និងបច្ចេកវិទ្យាកែច្នៃឡើងវិញ។
Service
សេវាកម្ម ម៉ូតូអគ្គិសនី
VERYWORDS កំពុងបង្កើតគំរូអាជីវកម្មផ្សេងៗ ដើម្បីលើកកម្ពស់យានយន្តអគ្គិសនី។
លើសពីនេះ យើងក៏កំពុងខិតខំប្រែងផ្សព្វផ្សាយជាបន្តបន្ទាប់
ដើម្បីធ្វើអោយសកម្មនូវអជីវកម្មថាមពលកកើតឡើងវិញ
តាមរយៈការផ្គត់ផ្គត់ស្ថានីយសាកអាគុយរបស់យានជំនិះអគ្គិសនីដោយប្រើប្រាស់ថាមពលច្នៃឡើងវិញ។